ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ​នៃប្រទេសថៃនិងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ​នៅក្នុងខេត្តឧត្តរមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤

នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤, ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
លោក បឹងគឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ​នៃប្រទេសថៃនិងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ​នៅក្នុងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ.ទៅបំពេញទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ។ ដំណើរទស្សនកិច្ចនេះមានការចូលរួម និងសម្របសម្រួលដោយឯកឧត្តម ឃិន ញ៉ាន អភិបាលរង តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, ព្រះវិហារ, ប៉ៃលិន, កំពង់ធំ, កំពង់ឆ្នាំង និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។ អំឡុងពេលបំពេញទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសុរិន្ទ ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ផាត ស៊ីចាន់វៀង អភិបាលរង តំណាងគណៈអភិបាលខេត្ត អមដោយប្រធានអង្គភាពជំនាញ ដើម្បីសិក្សាអំពីការអភិវឌ្ឍរបស់ខេត្តសុរិន្ទ ព្រមទាំងបានទស្សនាសារៈមន្ទីរដំរី និងភូមិចន្ទសូម៉ាសិប្បកម្មត្បាញសូត្រ ដើម្បីពិនិត្យការរៀបចំតំបន់ទេសចរណ៍ផ្សាភ្ជាប់នឹងការរស់នៅក្នុងមូលដ្ឋាន។

ព័ត៌មានទាក់ទង